ភិក្ខុ វជិរប្បញ្ញោ គូ សុភាព
សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រ
មនុស្សខឹងច្រើនជាមនុស្សល្ងង់ ព្រោះចូលចិត្តដុតខ្លួនឯង។
ស្រឡាញ់ខ្លាំង ពេលព្រាត់ ទុក្ខក៏ខ្លាំងដែរ។
ធ្វើជាមនុស្សទឹក កុំធ្វើជាមនុស្សភ្លើង។
កុំសន្សំរឿងក្តៅក្រហាយពេក ខួរក្បាលអ្នកមិនមែនជាធុងសំរាមទេ។
កុំផ្ញើសេចក្តីសុខលើរបស់ខាងក្រៅ ទាំងស្រុងពេក ប្រយ័ត្នខកចិត្ត។
សាទរពេលគេបានជោគជ័យ អ្នកបានបុណ្យផង បានមិត្តភាពផង។
នរណាក៏មានកំហុសដែរ ហើយការចាប់កំហុសអ្នកដទៃ មិនមែនជាការងារចាំបាច់របស់អ្នកទេ។
គ្មាននរណាបានជោគជ័យ ដោយខ្វះការតស៊ូឡើយ។
ទឹកចិត្តមេត្តា ធ្វើឱ្យចិត្តអ្នកត្រជាក់មុនគេ។
ភ្លើងតែងក្តៅ ជីវិតតែងមានបញ្ហា គ្មាននរណាជៀសរួចទេ។
ច្នៃខួរក្បាលអ្នកឱ្យក្លាយជាសួនផ្កា ទម្លាប់គិតរឿងល្អៗ។
កុំពូកែទើសពេក លំបាកតែខ្លួនឯង។
ដើរបានមួយជំហានទៀតដួល ក៏ត្រូវតែដើរដែរ។
និយាយតិចប្រសើរជាង និយាយច្រើន តែអត់បានការ។
ក្រទ្រព្យនាំឱ្យលំបាក ក្រគុណធម៌នាំឱ្យកើតទុក្ខ។
កុំអាងចំណេះ កុំអាងអំណាច កុំលើកខ្លួនពេក កុំមើលងាយមនុស្ស។
មានទ្រព្យ តែចិត្តមួរម៉ៅ ក្តៅក្រហាយ មិនប្រសើរឡើយ។
អ្នកមិនអាចបង្ខំពងមាន់ឱ្យញាស់ មុនពេលកំណត់បានទេ រៀនរង់ចាំ ។
រៀនព្រមខ្លះ ទើបមិនសូវមានទុក្ខ អ្វីៗមិនចេះតែបានតាមចិត្តទេ។
រៀនដោះលែងខ្លួនអ្នក ពីអតីតកាល។
កំហឹងជាជាតិពុល ក្នុងចិត្តអ្នក។
មើលចំណុចអាក្រក់គេច្រើន មានន័យថា ចិត្តអ្នកសម្បូរធាតុអាក្រក់ច្រើន។
រឿងខ្លះ ស្តាប់ចូលត្រចៀកម្ខាង ហើយចេញត្រចៀកម្ខាងទៀត ក៏ល្អដែរ។
ខឹង ស្អប់ ច្រណែន កំណាញ់ ជាមេរោគបំផ្លាញសេចក្តីសុខអ្នក។
លះចិត្តអាក្រក់ៗចេញ ទើបជីវិតបានសុខច្រើន។
អានសៀវភៅ ស្តាប់ធម៌ ប្រសើរជាងនិយាយដើមគេ។
មានស្មារតីតាមដានចិត្តអ្នក ជាប្រចាំ ទើបជីវិតរឹងមាំ។
មានរូប មានទុក្ខ ចិត្តមួម៉ៅបន្ថែមទុក្ខ កាន់តែខ្លាំងឡើង។
រកចំណេះ រកទ្រព្យ កុំភ្លេចរក ធម៌ផង ទើបជីវិតបានសុខ។
រៀនអត់ឱនឱ្យគេខ្លះទៅ ទើបមិនសូវក្តៅក្រហាយចិត្ត។
កុំទម្លាប់មើលទោសគេពេក តែបើត្រូវលើកមក ត្រូវនិយាយដោយចិត្តមេត្តា។
បើគិតទៅចំណេញ ចាំគិត បើគិតទៅបានតែក្តៅក្រហាយ កុំគិតអី។
ឃើញគេល្អ កុំច្រណែនអី ច្រណែនទៅ ក្តៅចិត្តអត់ប្រយោជន៍។
កុំអួតពេក គេមិនចូលចិត្ត អ្នកពូកែអួតទេ។
រៀនលើកទឹកចិត្តគេ ហើយកុំចូលចិត្ត និយាយលើកពីខ្លួនឯងពេក។
កុំមើលរឿងអត់ប្រយោជន៍ច្រើនពេក ទម្លាប់អានសៀវភៅអប់រំចិត្តវិញ។
ពេលលំបាក កុំអាលចុះចាញ់ ប្រឹងឱ្យអស់លទ្ធភាពសិន ចាំគិតទៀត។
ស្មុគពេក ធ្វើអីមិនកើតទេ មានរឿងអី ដោះរឿងហ្នឹងទៅ ។
គិតច្រើនពេក រឿងក៏ស្មុគ ចិត្តក៏ស្មុគ ជីវិតក៏សម្បូរទុក្ខ។
បើថ្ងៃនៅតែរះ បើជីវិតនៅតែបន្ត សូមកុំអាលអស់សង្ឃឹមអី។
ជីវិតនេះតម្រូវឱ្យអ្នកចេះទ្រាំ។
រៀនអប់រំចិត្តពីក្មេងទៅ ទើបមិនសូវមានទុក្ខក្នុងជីវិត។
អ្នកកើតមកមិនមែនដើម្បី តែខឹងគេទេ។
ខឹងច្រើនជាសញ្ញាថា ចិត្តអ្នកមានមេរោគច្រើន។
ទម្លាប់ផ្សាយមេត្តាដល់សព្វសត្វ អ្នកនឹងបានភាពត្រជាក់ត្រជុំ ត្រឡប់មកវិញ។
ជីវិតអ្នកមានតម្លៃណាស់ កុំចំណាយពេលគិតរឿង ឥតប្រយោជន៍ច្រើនពេក។
មួម៉ៅច្រើន ទុក្ខច្រើន ឈឺច្រើន អាយុខ្លី ឆាប់ស្លាប់។
មានជួប មានព្រាត់ អ្វីៗមិនទៀងទាត់ទេ ត្រូវពិចារណាឱ្យបានរឿយៗ។
ចង់ខ្លាំង ពេលមិនបាន ខកចិត្តក៏ខ្លាំងដែរ។
បើអ្នកចង់ចាប់កំហុសគេ អ្នកនឹងរកបានដោយងាយ តែវាមិនមែនជាកិច្ចការចាំបាច់របស់អ្នកទេ។
មនុស្សមានអំណត់ជាមនុស្សមានអំណាច មិនសូវមានកំហុស ហើយអាចដឹកនាំគេបានទៀត ប្រាជ្ញាជាភ្នែក ការតស៊ូជាជើងដើរ មានទាំងពីរទើបបានសម្រេច។
ឋានៈតូចតាចគ្មានអីគួរឱ្យខ្មាសទេ អ្វីដែលគួរឱ្យខ្មាសអៀនគឺ មានឋានៈ តែខ្វះសមត្ថភាព។
ធ្វើជាគំរូល្អប្រសើរជាងនិយាយ ប្រដៅទៅទៀត។
ឈ្នះធាតុអាក្រក់ៗក្នុងចិត្តអ្នក អ្នកនឹងបានសុខច្រើន។
បើគ្រប់គ្រងគេ ត្រូវមានទាំង អំណាច (តេជះ) មានទាំងគុណធម៌។
បើខឹង រឿងតូចទៅជារឿងធំ។
មានទ្រព្យ តែចិត្តមួម៉ៅច្រើន ក៏មិនសូវបានសុខដែរ។
ដំណើរផ្លូវតែងមានឧបសគ្គ ជីវិតតែងមានបញ្ហា ជារឿងធម្មតា កុំតក់ស្លុតពេកអី។
មនុស្សមិនល្អគ្រប់ដប់ រៀនមើលចំណុចល្អគេឱ្យបានច្រើន ទើបរស់នៅជាមួយគ្នាបានសុខ។
អត់ធន់ជារឿងលំបាក តែលទ្ធផលបានគាប់ប្រសើរក្រៃលែង កុំរអ៊ូអី បើត្រូវធ្វើ ធ្វើទៅ កុំចាំបាច់បូបាច់ចង់ឱ្យគេដឹងអី។
គ្រប់គ្រងចិត្តខ្លួនឯងបាន ទើបជាអ្នកខ្លាំងពិត។
កុំបណ្តោយឱ្យពាក្យសម្តីគេ មានឥទ្ធិពលលើសុខទុក្ខ ក្នុងជីវិតអ្នកឡើយ។
បើចង់បានហួសពីសមត្ថភាព អ្នកនឹងកើទុក្ខមិនខាន។
ជាប់ជំពាក់ខ្លាំង ហួងហែងក៏ខ្លាំង ខ្វល់ខ្វាយក៏ខ្លាំងដែរ។
ប្រឹងធ្វើប្រសើរជាអង្គុយអួត។
ឆ្លាតប៉ុនណា ក៏មិនត្រូវធ្វេសប្រហេសដែរ។
យល់ល្អប្រឹងឲ្យអស់ពីសមត្ថភាពទៅ លទ្ធផលយ៉ាងណាក៏សប្បាយចិត្តនឹង ទទួលយកវាទៅ។
រឿងភ័យខ្លាចចាស់ បើយើងគេចមិនផុតដដែល ខ្លាចធ្វើអ្វី ទទួលស្គាល់ការពិតទៅទើបបានសុខ។
បិទមាត់គេមិនបានទេ តែអ្នកអាច បិទត្រចៀកអ្នកបាន។
ពេលខឹងហាក់ដូចជាខ្លាំងណាស់ តែ ចុងក្រោយឈឺចាប់ រំលត់ទោសបាន ទើបបានសុខ។
មិនខឹងតបមិនមែនមានន័យថាអន់ទេ តាមពិតយើងបានដោះខ្លួនរួចផុតពីកំហឹង និងទោសកំហុសទាំងឡាយ។
គំកូននាំឱ្យបែកបាក់ ហើយមាន ពៀរវេរា មិនបានសុខ ទាំងសងខាង។
ធ្វើល្អដើម្បីបង្អួតអ្នកដទៃ មិនសូវបានបុណ្យទេ។
ព្រួយពេកនាំឲ្យអ្នកកើតទុក្ខក៏ខ្លាំងដែរ ជួបរឿងណា ដោះរឿងហ្នឹងទៅ កុំស្មុគពេកអី។
កំហឹងក្រេវក្រោធ ការប្រកាន់ហួងហែង ខ្លាំង និងភាពល្ងង់ខ្លៅជាជាប្រភពនៃ សេចក្តីទុក្ខ។
ត្រេកអរនឹងជោគជ័យរបស់អ្នកដទៃ គឺជា ចិត្តសម្បូណ៌ដោយសេចក្តីសុខ បើ ត្រណែន គេច្រើនយើងមានទុក្ខច្រើន។
វិប្បដិសារីបង្កើតកូនចៅទុក្ខពីអតីតៈ រហូតដល់បច្ចុប្បន្ន។
បើអ្នកទ្រាំនឹងការលំបាកបាន អ្នកនឹងទទួលជោគជ័យក្នុងជីវិត។
ហួងហែងច្រើន មានទុក្ខច្រើន។
សម្លាប់កំហឹងបាន ទើបរស់នៅបានសុខ។
អ្នកចេះកែខ្លួន ចាត់ទុកជាបណ្ឌិត។
ឈ្នះខ្លួនឯង ប្រសើរជាងឈ្នះមនុស្សរាប់ពាន់នាក់។
ស្តាប់ធម៌នាំឱ្យកើតបញ្ញា ជួយដោះស្រាយបញ្ហាជីវិត។
សាងល្អឱ្យហើយ កុំចាំថ្ងៃស្អែក។
ខឹងច្រើន ជីវិតក្តៅក្រហាយច្រើន។
ស្លាប់ទៅយកអ្វីមិនបានទេ រៀនធ្វើទានខ្លះទៅ។
ធ្វើការងារ កុំចាំ បើត្រូវធ្វើ ត្រូវធ្វើឱ្យហើយ កុំទម្លាប់ទុក្ខកិច្ចការចោល។
ការងារសំខាន់របស់អ្នកគឺត្រូវអភិវឌ្ឍខ្លួន អ្នកឱ្យបានប្រសើរជាងមុន មិនមែនមក ដើរចាប់កំហុសគេទេ។
កុំសូវឆាប់ជឿគេពេក គិតមើលថា សមហេតុផលទេ។
រៀនអត់ឱនឱ្យគេខ្លះទៅ មួម៉ៅទៅ ក្តៅតែខ្លួនឯង។
អត់ឱនឱ្យគេជាការដកភ្លើងចេញពី ទ្រូងអ្នក។
កុំសូវសង្ឃឹមសេចក្តីសុខពីអ្នកដទៃ ខ្លាំងពេក ប្រយ័ត្នកើតទុក្ខ។
ទោះបីអតីតកាជូរចត់ប៉ុណ្ណា អ្នកនៅតែ អាចចាប់ផ្តើជាថ្មី។
បើអ្នកចង់ស្រាល អ្នកត្រូវបោះចោលរបស់មិន សំខាន់ខ្លះ។ បើអ្នកចង់សុខ កុំសូវស្តាយរឿង សំពីងសំពោងពេក រៀនបោះចោលខ្លះទៅ។
ពេលជួបបញ្ហា អ្នកមានជម្រើសពីរ៖ ដេក កើតទុក្ខ ឬប្រឹងដោះស្រាយ ហើយយក បញ្ហាជាគ្រូ។
កុំតក់ក្រហល់ខ្លាំងពេក រឿងកើតឡើងតាមហេតុរបស់វា មិនមែនតាមអ្នកបង្ខំទេ។
កុំសូវរវល់តាមដានរឿងគេ រហូតដល់កើតទុក្ខខ្លួនឯងឡើយ។
បើអ្នករវល់តែយកពាក្យឌឺដងគេមកគិត អ្នកនឹងមិនបានសុខទេ។
ចិត្តល្អ បានសុខច្រើន ចិត្តអាក្រក់ កើតទុក្ខច្រើន។
បើការតបតនោះមិនសូវបាន ប្រយោជន៍ទេ កុំអី ឱ្យគេទូលភ្លើងម្នាក់ឯងទៅ។
ស្រឡាញ់គេ កុំភ្លេចស្រឡាញ់ខ្លួនឯងផង អាណិតគេ កុំភ្លេចអាណិតខ្លួនឯងផង ចង់ឱ្យគេបានសុខ កុំភ្លេចឱ្យខ្លួនឯងបានសុខផង។
អ្វីៗតែងមានការចាប់ផ្តើម ហើយក៏មានទីបញ្ចប់ដែរ។
សត្រូវអ្នកមិនសូវធ្វើឱ្យអ្នកកើតទុក្ខខ្លាំង ដូចចិត្តដែលមិនបានអប់រំល្អទេ។
ទម្លាប់គិតយ៉ាងណាអ្នកនឹងក្លាយជា មនុស្សប្រភេទនោះមិនខាន។
កុំស្តាយរឿងហួសទៅហើយ កុំព្រួយនឹងរឿងដែលមិនទាន់កើតឡើងអី រៀនទទួលយកអ្វីដែលអ្នកមានពេលបច្ចុប្បន្ន។
កុំមួម៉ៅពេកអី អ្វីៗមិនចេះតែបានតាមអ្នកចង់ទេ ត្រូវយល់។
កុំគ្រាន់តែចង់អួតគេ ហើយ និយាយកុហកគេឡើយ។
កុំទម្លាប់រាប់អានមនុស្សដោយសំឡឹង មើលបុណ្យសក្តិមុខមាត់ឡើយ។
ឈ្លោះច្រើន ស្អប់ច្រើន ល្បិចច្រើន អន្តរាយច្រើន ទុក្ខក៏ច្រើនដែរ។
ពេលចំណេញ កុំប្រមាទ ពេលខាត កុំមួម៉ៅពេក វាជារឿងធម្មតានៃជីវិតទេ។
អ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទា កូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេ។
ធ្វើការងារ កុំយកតែមតិខ្លួនឯងអី ចេះស្តាប់គេផង ទើបរីកចម្រើន និងធ្វើការជាមួយគ្នាបានយូរ។
ធ្វើការងារធំ ត្រូវចេះគ្រប់គ្រងកំហឹង សម្រេចចិត្តពេលខឹងច្រើនតែខុស។
កុំនិយាយច្រើនពេក កុំខ្លាចថាគេមិនដឹង មើលកាលៈទេសៈសិន សឹមនិយាយ ។
ហូបអាហារគីមីច្រើន អ្នកនឹងមានរោគច្រើន គិតរឿងស្មុគស្មាញច្រើន អ្នកនឹងកើតទុក្ខច្រើន។
បើយើងជួយគេអស់លទ្ធភាពហើយ តែនៅតែជួយមិនបាន អ្នកត្រូវចេះព្រម មិនដូច្នោះទេ អ្នកនឹងមានទុក្ខមិនខាន។
បើពូកែច្រណែននិន្ទាគ្នា ការងារមិនចម្រើនទេ។
បើគេខឹងអ្នក ហើយអ្នកខឹងគេវិញ ឧបមាដូចបាចលាមកដាក់គ្នា។
រកទ្រព្យនិងរៀនធម៌ត្រូវទៅព្រមគ្នា ទើបជីវិតមិនសូវក្តៅក្រហាយ។
ធ្វើ តែអត់និយាយ ប្រសើរជាង និយាយ តែអត់ធ្វើ។
នឹកដល់សេចក្តីស្លាប់មិនមែនជារឿង អពមង្គលទេ តែគឺជាការដាស់តឿនខ្លួនឯង កុំឱ្យមានសេចក្តីប្រមាទ។
អ្នកដែលពូកែទ្រាំនឹងការលំបាក នឹងទទួលបានជោគជ័យធំដុំ។
ខ្សឹបពាក្យអន់ៗប្រាប់ខ្លួនឯង អ្នកនឹងក្លាយជាមនុស្សអន់មិនខាន។
រាប់អានមនុស្សឱ្យបានច្រើន តែកុំ ទុកចិត្តមនុស្សទាំងអស់អី។
ការចេះដឹងគុណជាលក្ខណៈ របស់មនុស្សល្អ។
សេចក្តីសង្ឃឹមជាបាតគ្រឹះនៃ ភាពជោគជ័យ។
បើចង់សុខ កុំចង់ឱ្យអ្វីៗបានដូចចិត្តអ្នក គ្រប់រឿងឡើយ រៀនព្រមខ្លះទៅ។
ទំនិញអាចរកទិញបាន តែពេលវេលាទិញមិនបានទេ រៀនប្រើវាឱ្យបានប្រយោជន៍ច្រើន។
សន្សំទ្រព្យផង សន្សំធម៌ផង ទើបជីវិតបានសុខច្រើន។
កុំប្រៀបធៀបជាមួយគេអី ខ្សែជីវិតម្នាក់ៗមិនដូចគ្នាទេ។
កុំចង់តែបានពីគេពេក រៀនឱ្យខ្លះផង គេមិនចូលចិត្តមនុស្សកំណាញ់ទេ។
អ្នកមិនអាចធ្វើផែនដីឱ្យរាបស្មើដូចកន្ទេលនេ អ្នកមិនអាចឱ្យគេគិតដូចអ្នកគ្រប់រឿងទេ។
កុំត្រចៀកស កុំលោតតាមគេចាក់ ចាំច្បាស់សិន សឹមស្តីថា ទើបមិនសូវមានកំហុស។
សង្ឃឹមខ្លាំង ខកចិត្តក៏ខ្លាំងដែរ រៀនព្រម ទើបមិនសូវកើតទុក្ខ។
អ្វីៗមិនទៀងទេ កុំប្រកាន់មាំពេក ប្រយ័ត្នមានទុក្ខខ្លាំង។
ឡានថ្លៃ តែចរិតមិនថ្លៃ នៅមិនទាន់ជាមនុស្សថ្លៃថ្នូរទេ។
ខឹងគេធ្វើបាបខ្លួនឯង កំហឹងដុតខ្លួនអ្នកឱ្យក្តៅក្រហាយ។
មានះរឹងឆ្អឹងបិតទ្វារ ការរីកចម្រើន។
កុំបណ្តោយឱ្យអកុសលដឹកនាំ ជីវិតអ្នកឡើយ។
ក្តៅកាយទៅរកទឹក ក្តៅចិត្តទៅរកធម៌។
អន់ចិត្ត ខឹង ច្រណែន ស្តាយ ភ័យ ជារោគបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នក។
កុំបង្កើតរឿងដែលមិនទាន់កើតឡើង ហើយដេកកើតទុក្ខឡើយ។
បើចេះព្រមតាមសមត្ថភាពដែលអ្នករកបាន ជីវិតមិនសូវលំបាកពេកទេ។
តាមដានចិត្តអ្នកជានិច្ច កុំបណ្តោយឱ្យវា គិតរឿងអត់ប្រយោជន៍ច្រើនពេក។
មនុស្សទន់ខ្សោយ ចាញ់ពាក្យបញ្ញោរ។
គ្រប់គ្នាសុទ្ធតែចង់បានសុខ កុំធ្វើអាក្រក់ដាក់គ្នាអី។
បើគេខុស កុំពេបជ្រាយដាក់គេអី តែត្រូវយកជាមេរៀនសម្រាប់ខ្លួនអ្នក។
បើអ្នកចង់ចាប់កំហុសគេ អ្នកនឹងរកបានដោយងាយ តែវាមិនមែនជាកិច្ចការចាំបាច់របស់អ្នកទេ។
មនុស្សមានអំណត់ជាមនុស្សមានអំណាច មិនសូវមានកំហុស ហើយអាចដឹកនាំគេបានទៀត ប្រាជ្ញាជាភ្នែក ការតស៊ូជាជើងដើរ មានទាំងពីរទើបបានសម្រេច។
ឋានៈតូចតាចគ្មានអីគួរឱ្យខ្មាសទេ អ្វីដែលគួរឱ្យខ្មាសអៀនគឺ មានឋានៈ តែខ្វះសមត្ថភាព។
ធ្វើជាគំរូល្អប្រសើរជាងនិយាយ ប្រដៅទៅទៀត។
ឈ្នះធាតុអាក្រក់ៗក្នុងចិត្តអ្នក អ្នកនឹងបានសុខច្រើន។
បើគ្រប់គ្រងគេ ត្រូវមានទាំង អំណាច (តេជះ) មានទាំងគុណធម៌។
បើខឹង រឿងតូចទៅជារឿងធំ។
មានទ្រព្យ តែចិត្តមួម៉ៅច្រើន ក៏មិនសូវបានសុខដែរ។
ភ្លាត់ជើងគ្រាន់បើជាងភ្លាត់មាត់ ត្រូវប្រយ័ត្នប្រយែងពេលនិយាយស្តី។
ស្តាប់ឱ្យបានច្រើនជាងនិយាយ អ្នកនឹងបានចម្រើនដោយចំណេះដឹង។
បើអ្នកអាចគ្រប់គ្រងខ្លួនឯងបាន មិនយូរទេអ្នកនឹងអាចគ្រប់គ្រងគេបាន មិនខាន។
រូបស្អាតតែកិរិយាមារយាទមិនល្អ មានអីប្រសើរទៅ។
សន្សំភ្លើងបានក្តៅ សន្សំខឹងបានទុក្ខ សន្សំធម៌បានត្រជាក់ចិត្ត។
ស្រឡាញ់រាប់អានមនុស្សគ្រប់គ្នា តែមិនអាចទុកចិត្តគ្រប់គ្នាបានទេ។
អ្វីៗសុទ្ធតែមានការចាប់ផ្តើម ត្រូវតែហ៊ានសាក បើខុសចាំគិតទៀត។
បើមិនចង់ឱ្យគេនិយាយដើមអ្នកទេ អ្នកកុំចូលចិត្តនិយាយដើមគេពេក។
និយាយរឿងអាក្រក់ច្រើន មានន័យថាចិត្តអ្នកសម្បូរធាតុអាក្រក់ៗ។
សង្ឃឹមខ្លាំង ខកចិត្តក៏ខ្លាំងដែរ សង្ឃឹមចុះ តែបើបានប៉ុណ្ណា ក៏ព្រមតាមប៉ុណ្ណឹងទៅ។
កំហឹងដុតបំផ្លាញសេចក្តីសុខ ក្នុងចិត្តអ្នកដំបូងគេ។
កុំស្តាយក្រោយអី ព្រោះបើស្តាយទៅ ក៏កែមិនបានដដែល។
កុំកើតទុក្ខនឹងរឿងដែល មិនទាន់កើតឡើងពេកអី។
កុំយកពាក្យគេមកគិត ហើយដេកកើតទុក្ខឡើយ។
រៀនសរសើរ ពេលឃើញគេធ្វើល្អ។
រៀនទទួលយកការពិត ទើបមិនសូវកើតទុក្ខខ្លាំង។
ទម្លាប់នឹកគិតរឿងណា ដែលនាំឱ្យរីករាយចិត្ត។
កុំនិយាយដើមគេអី គេដឹង គេស្អប់ ហើយមានបាបទៀត។
ប្រឹងសាងល្អឱ្យហើយ កុំចាំថ្ងៃស្អែក ជីវិតមិនទៀងទេ។
បើខឹង តែកុំគុំអី រៀនភ្លេចខ្លះ ទើបមិនសូវក្តៅ។
កុំយកមុខយកមាត់តែម្នាក់ឯង ចែកគេ ខ្លះទៅ ទើបធ្វើការជាមួយគ្នាបានយូរ។
កុំទម្លាប់បណ្តុះបង្អាប់គេ ហើយលើក សរសើរខ្លួនឯង គេមិនចូលចិត្តទេ។
រាប់អានមិត្រភក្តិ ត្រូវតែហ៊ាន លះបង់ខ្លះ ទើបរាប់អានបានយូរ។
សម្លាប់កំហឹងចោល ទើបរស់នៅបានសុខ។
បើខ្ចីហើយសង សឹបឱ្យខ្ចី បើខ្ចីមិនសងទេ កុំឱ្យខ្ចីររី មានសទ្ធាប៉ុន្មាន ឱ្យប៉ុណ្ណឹងទៅ។
ពេលគេធ្វើត្រូវ ចេះសរសើខ្លះផង កុំប៊ុនតែខាងបន្ទោសពេក។
ទំនុកបម្រុងឪពុកម្តាយអ្នកឱ្យអស់ចិត្តទៅ កុំចាំពេលគាត់ស្លាប់បានយំ មិនប្រសើរទេ។
ចេះទទួលខុសខ្លះផង កុំប៉ិនតែខាងចង្អុលមុខគេពេក គេមិនចង់ធ្វើការជាមួយទេ។
វាសនាមនុស្សមិនដូចគ្នាទេ គេមិនដូចយើង យើងមិនដូចគេ កុំប្រៀបធៀបគ្នាអី។
ទម្លាប់អាន ស្តាប់មេរៀនអប់រំចិត្តឱ្យ បានច្រើន ទើបជីវិតបានសុខ។
យកឈ្នះកំហឹងក្នុងចិត្តអ្នក ប្រសើរជាងឈ្នះគេដោយកំហឹង។
រៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមាន អ្នកនឹងមិនសូវកើតទុក្ខពេកទេ។
ជីវិតតែងមានបញ្ហា គ្មាននរណាចៀសផុតទេ។
ធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផង បានការស្រឡាញ់រាប់អានផង ដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផង។
ទម្លាប់ចិត្តឱ្យគិតរឿងល្អៗ រឿងត្រូវៗ ជីវិតមិនសូវមានទុក្ខទេ។
ផ្ទះជាជម្រកកាយ គុណធម៌ទាំងឡាយជាជម្រកចិត្ត។
គ្មាននរណាចៀសផុតពីការនិន្ទាទេ សូម្បីតែព្រះពុទ្ធ កុំសូវយកពាក្យគេមក បំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយ។
គុណធម៌នាំមកនូវភាពត្រជាក់ត្រជុំ សម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួន។
កុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអី ប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបាន។
រកទ្រព្យ រកវិជ្ជា កុំភ្លេចរកមេរៀនអប់រំចិត្តផង ទើបរស់នៅបានសុខ។
បើឃើញគេធ្វើបានល្អ កុំកំណាញ់ពាក្យលើកទឹកចិត្ត។
កុំភ័យពេកអី ភ័យពេកទៅ បានតែ កើតទុក្ខ គ្មានដោះអីចេញផង។
ចង់ឱ្យគេគោរព ត្រូវចេះគោរពគេមុន។
កុំសូវនិយាយរឿងមួម៉ៅពេក ខាតពេលផង ខូតចិត្តផង ហើយបាបទៀត។
កុំយកកំហឹងជាម្ចាស់ ត្រូវធ្វើជាម្ចាស់កំហឹងវិញ។
កុំហូបច្រើនពេក នាំឱ្យឈឺច្រើន ខ្ជិលដូចជ្រូក អាយុខ្លី ឆាប់ស្លាប់។
បើមានរឿង១រយឱ្យអ្នកយំ អ្នកមានហេតុផល១ពាន់សម្រាប់ញញឹប រួចបន្តដំណើរទៅមុខទៀត។
មានជួប មានព្រាត់ ជារឿងធម្មតា កុំកើតទុក្ខពេក។
កុំរវើរវាយច្រើនពេក គិតមួយណាឱ្យប្រាកដជាមួយហ្នឹង ទើបមិនសូវស្មុគស្មាញ។
ពេលម៉ែឪស្លាប់ មិនមែនទាល់តែយំ ទើបឈ្មោះថាស្រឡាញ់ម៉ែឪទេ។
គ្មានអ្នកណាចេះតែធ្វើតាមចិត្តយើង គ្រប់ពេលទេ រៀនអត់ធន់ខ្លះទៅ។
បើខុស សុំទោសគេទៅ ឆាប់ចប់រឿង។
កុំទើសច្រើនពេក ពិបាកតែខ្លួនឯង។
ខឹងច្រើន ឈ្លោះច្រើន ចម្រើនទុក្ខ។
បើគិតទៅចេញមាសចេញប្រាក់ ចាំគិតឱ្យច្រើន។
កុំចូលចិត្តរមាស់មាត់និយាយដើមគេពេក បាបហើយមានកម្មពៀរទៀត។
កាប់ប្រឡាយ ទើបទឹកវាហូរ ប្រឹងសាង ទើបសំណាងកើត។
កុំចូលចិត្តជាន់ជើងគេឯង ក្រែងឈរជើងមិនបានយូរ។
បើសរសើរ សរសើរឱ្យគេឮគ្រប់គ្នា បើបន្ទោស រកកន្លែងណាស្ងាត់។
បើដាស់តឿនគេ ត្រូវមើលពេល តាំងចិត្តឱ្យល្អ ហើយនិយាយឱ្យពីរោះស្តាប់ផង។
បណ្តុះចិត្តស្រឡាញ់ បណ្តេញចិត្តស្អប់ ជីវិតបានសុខស្ងប់ច្រើន។
ស្តាប់ធម៌មានប្រយោជន៍ជាង និយាយដើមគេ។
បើឈឺ ព្យាបាលទៅ កុំភ័យពេក កាន់តែភ័យ កាន់តែលឺខ្លាំង។
កុំសូវជឿយល់សប្តិពេកអី ក្រោកហើយទៅធ្វើ ទើបបានសម្រេច។
ជួយគេបាន ជួយទៅ កុំខ្ជិលអី បានទាំងបុណ្យ បានទាំងមិត្តភាព។
ស្រឡាញ់មនុស្សគ្រប់គ្នា តែជិតស្និទ្ធជាមួយមនុស្សដែលនាំឱ្យបាន ចម្រើនដោយសេចក្តីសុខកាយ សុខចិត្ត។
កុំប្រញាប់ជឿពេក ប្រយ័ត្នគេបោក គិតរកហេតុផលសិន មុននឹងជឿ។
កុំបណ្តោយឱ្យចិត្តអណ្តែតអណ្តូងពេកអី រៀនកាត់ឱ្យខ្លីខ្លះទៅ ទើបមិនសូវស្មុគស្មាញ។
បាបមិនទាន់ឱ្យផល គិតថាបាបល្អ ពេលបាបឱ្យផល ទើបដឹងថាបាបអាក្រក់។
រៀនអត់ឱនខ្លះទៅ ព្រោះបើមិនអត់ឱនទេ អ្នកជាអ្នកក្តៅ។
អ្វីៗមិនមែនចេះតែបានដូចយើងគិតទេ ត្រូវទទួលយកការពិតខ្លះទៅ ទើបមិនសូវកើតទុក្ខ។
គេគិតខុសពីយើង យើងក៏គិតខុសពីគេដែរ កុំចង់ឱ្យតែគេគិតដូចយើង។
បើផ្លូវហ្នឹងទៅមិនរួច រកផ្លូវផ្សេង កុំអង្គុយទ័លច្រក កុំស្មុគស្មាញពេក។
កុំអាលកាត់ស្មានលឿនពេក អ្វីៗសុទ្ធតែមានហេតុផល។
រកដើម្បីរស់ រស់ដើម្បីសាងល្អ ស្លាប់ទៅយកអីទៅមិនរួចទេ។
នឹកឃើញចង់ធ្វើល្អ ធ្វើឱ្យហើយ កុំចាំពេលនេះ ពេលនោះអី។
ធ្វើទានមានគេស្រឡាញ់ច្រើន អ្នកកំណាញ់ដាំពូជអ្នកក្រ។
ជីវិតតែងតែជួបបញ្ហា បើជួប ដោះទៅ ដោះបានប៉ុណ្ណា យកប៉ុណ្ណឹង កុំស្មុគពេកអី។
បើគិតថាខុស កុំធ្វើតាមគេ កុំខ្លាចខ្វះមនុស្សរាប់អាន។
មានទ្រព្យ មានយស តែគ្មានគុណធម៌ រស់នៅមិនសូវបានសុខទេ។
ធម៌ជាមេរៀនអប់រំចិត្ត សូមកុំខ្លាចធម៌។
តាំងចិត្តឱ្យនឹងនរ ទោះបីជួបរឿងល្អក្តី មិនល្អក្តី ជីវិតតែងតែអ៊ីចឹងឯង។
បើខុស កែទៅ កុំដេកកើតទុក្ខធ្វើអី គ្មានអីចំណេញផង។
អ្នកមិនអាចបង្ខំពងមាន់ឱ្យញាស់បានទេ អ្នកមិនអាចបង្ខំរឿងឱ្យតាមចិត្តអ្នក ទាំងអស់បានទេ។
កុំចំណាយពេលមើលរឿង ក្តៅក្រហាយច្រើនពេក ប្រយ័ត្នឆ្លងរោគ។
បើត្រូវនិយាយអាក្រក់ពីគេ និយាយឱ្យតិចបានហើយ។
បើត្រូវនិយាយល្អពីគេ និយាយឱ្យបានច្រើនជាង និយាយអួតពីខ្លួនឯង។
បើត្រូវនិយាយល្អពីខ្លួនឯង និយាយតិចបានហើយ។
ប្រាប់ចំណុចខ្វះខាតអ្នក ឱ្យមិត្តភក្តិជួយកែ។
ឃើញគេមានទុក្ខ អាណិត ឃើញគេជោគជ័យ សប្បាយ។
ណែនាំខ្លួនឯងឱ្យបានល្អសិន មុននឹងប្រដៅគេ។
បើស្រឡាញ់ខ្លួន ត្រូវចេះរក្សាកាយវាចាចិត្តឱ្យបានល្អ។
សរសើរនិន្នាជារឿងធម្មតា គ្មាននរណាជៀសផុតទេ កុំរំជើបរំជួលពេកអី។
អ្វីដែលហួសទៅហើយ កុំស្តាយអី ព្រោះបើស្តាយទៅ ក៏មិនបានអីមកវិញដដែល។
រឿងណាអត់ប្រយោជន៍ កុំចង់ដឹងអី នាំតែចង្អៀតខួរក្បាល។
រឿងណានឹកទៅក្តៅក្រហាយ បំភ្លេចចោលទៅ។
អត់ធន់ខ្លះទៅ មិនមែនអ្វីៗចេះតែបានតាមចង់ទេ។
អ្នកគ្មានសិទ្ធិបិទមាត់គេទេ តែអ្នកអាចបិទត្រចៀកអ្នកបាន។
កុំអួតពេកអី គេមិនសូវចូលចិត្តស្តាប់អ្នកអួតទេ។
អត់ឱនឱ្យគេខ្លះទៅ ព្រោះបើមិនអត់ឱនទេ អ្នកដែលក្តៅក្រហាយ គឺខ្លួនឯង។
រៀនលះខ្លះទៅ កុំកំណាញ់ពេក ស្លាប់ទៅ យកអីទៅមិនរួចទេ។
គេប្រាប់ កុំអាលខឹង បើគេថាត្រូវ អរគុណគេផង បើគេថាខុស បោះចោលទៅ មិនបាច់ខឹងគេទេ។
កុំទម្លាប់សាវ៉ាច្រើនពេក សម្រេចថាម៉េច ធ្វើអ៊ីចឹងទៅ ខុសត្រូវចាំគិតទៀត។
កុំបណ្តោយឱ្យពាក្យសម្តីអ្នកដទៃ មកកំណត់សុខទុក្ខក្នុងចិត្តអ្នកឡើយ។
ជីវិតតែងមានសុខទុក្ខជារឿងធម្មតា រៀនទទួលយកទាំងពីរ។
ត្រូវចេះស្តាប់យោបល់គេ ហើយអរគុណគេផង។
ពេលគេធ្វើខុស កុំពេបជ្រាយ គួរអាណិតគ្នា ហើយជួយកែតម្រូវគ្នាវិញ ទើបល្អ។
ប្រឹងអភិវឌ្ឍខ្លួនឯងឱ្យល្អ ជាជាងអង្គុយចាប់កំហុសអ្នកដទៃ។
ប្រឹងរកប្រាក់ កុំភ្លេចរៀនធម៌អប់រំចិត្តផង ទើបជីវិតបានសុខច្រើន។
កុំខ្លាចបញ្ហាអី រត់ទៅណាក៏ជួបដែរ ពង្រឹងស្មារតី ប្រឈមមុខដោះស្រាយវាទៅ។
រៀនលើកទឹកចិត្តគេ ហើយកុំចង់ឱ្យតែគេសរសើរពីខ្លួនឯងអី។
បើជួយគេ កុំសូវរំពឹងការតបស្នង បើគេដឹង ជាបុណ្យរបស់គេ បើគេមិនដឹង យើងបានធ្វើបុណ្យហើយ។
រំលឹករឿងនាំឱ្យអ្នករីករាយចិត្ត រឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅ។
ឈឺកាយព្រោះកម្មចាស់ ឈឺចិត្តព្រោះមិនចេះអប់រំឱ្យបានល្អ។
បើគេនឹង គេដុតខ្លួនគេ ហើយបើអ្នកខឹងគេវិញ អ្នកក៏ដុតខ្លួនឯងដែរ។
មនុស្សមិនល្អគ្រប់ដប់ទេ រៀនមើលចំណុចល្អគេឱ្យបានច្រើន។
ពេលនិយាយស្តី ឱ្យគិតក្រែងចិត្តគេខ្លះផង។
កុំច្រណែនគេអី គ្មានបានអីផង បានតែក្តៅក្រហាយ ឥតប្រយោជន៍។
កុំអុចអាលឱ្យគេឈ្លោះគ្នា បាបណាស់ ហើយមានកម្មពៀរទៀត។
ជីវិតអ្នកថ្លៃណាស់ កុំចំណាយពេលនិយាយដើមគេពេក អត់ប្រយោជន៍ហើយ បាបទៀត។
ចង់បានមុខមាត់ហួសហេតុពេក នាំឱ្យគេស្អប់ ហើយដឹកនាំគេមិនកើតទេ។
ស្រឡាញ់កូនប្រពន្ធ កុំភ្លេចឪពុកម្តាយអ្នក។
មិនខឹងតបជាជ័យជំនះដ៏ធំធេង គឺឈ្នះកំហឹងក្នុងចិត្តអ្នក។
អ្នកអត់ធន់បានជាអ្នកខ្លាំងពិត អាចគ្រប់គ្រងខ្លួនឯងបាន ហើយដឹកនាំគេក៏បានល្អ។
បើនឹងរឿងអី កុំសូវយករឿងហ្នឹង មកគិតច្រើនពេក។
ហួងហែងច្រើន នាំឱ្យអ្នកខ្វល់ចិត្តក៏ខ្លាំងដែរ។
ជីវិតម្នាក់ៗ តែងជួបរឿងល្អខ្លះ អាក្រក់ខ្លះ ជារឿងធម្មតា កុំសោកសៅអី។
ស្តាប់ធម៌ចម្រើនបញ្ញា ហ៊ានទទួលស្គាល់ការពិត ជីវិតបានសុខច្រើន។
រៀនត្រេកអរចំពោះជោគជ័យរបស់អ្នកដទៃ អ្នកបានទាំងបុណ្យ បានទាំងមិត្តភាព។
មិនបៀតបៀនជីវិតអ្នកដទៃ ជាមហាបុណ្យដ៏អស្ចារ្យ។
ទម្លាប់និយាយដោយចិត្តបេត្តា អ្នកក៏ត្រជាក់ អ្នកស្តាប់ក៏ត្រជាក់។
សន្សំទ្រព្យផង សន្សំបញ្ញាផង ទើបជីវិតបានសុខ។
ច្រណែនគេមិនបានអ្វីមកអ្នកទេ បានតែត្រឹមក្តៅក្រហាយ។
និយាយច្រើន តែឥតប្រយោជន៍ នៅស្ងៀមប្រសើរជាង។
ហួងហែងច្រើន មានទុក្ខច្រើន។
សម្លាប់កំហឹងបាន ទើបរស់នៅបានសុខ។
អ្នកចេះកែខ្លួន ចាត់ទុកជាបណ្ឌិត។
ឈ្នះខ្លួនឯង ប្រសើរជាងឈ្នះមនុស្សរាប់ពាន់នាក់។
ស្តាប់ធម៌នាំឱ្យកើតបញ្ញា ជួយដោះស្រាយបញ្ហាជីវិត។
សាងល្អឱ្យហើយ កុំចាំថ្ងៃស្អែក។
ខឹងច្រើន ជីវិតក្តៅក្រហាយច្រើន។
ស្លាប់ទៅយកអ្វីមិនបានទេ រៀនធ្វើទានខ្លះទៅ។
និយាយច្រើន តែអត់ប្រយោជន៍ យូរៗទៅ អស់តម្លៃខ្លួនឯង។
មានទ្រព្យផង មានធម៌ផង ទើបមានសុខពិត។
មិនដឹងស្លាប់ថ្ងៃណាទេ ខំខឹងយកទៅណា។
ព្យាយាមសាងល្អពីក្មេងទៅ កុំចាំដល់ចាស់។
ជីវិតមិនទៀងទេ ត្រូវសាងល្អឱ្យហើយ។
អ្នកនិយាយច្រើន មិនប្រាកដថាចេះច្រើនទេ។
សង្រួមកាយវាចាចិត្ត ជីវិតបានសុខស្ងប់។
កុំចេះតែថា ធ្វើផង កុំចេះតែស្មាន ពិចារណាផង កុំចេះតែខឹង រកហេតុផលផង ចិត្តអាក្រក់ បាប ចិត្តល្អ បុណ្យ ងាយយល់។
កុំមានះពេក ចេះស្តាប់គេផង។
ខឹងគេ ធ្វើបាបចិត្តខ្លួនឯង។
គ្មានអ្នកណាធ្វើតាមចិត្តយើង គ្រប់ពេលទេ រៀនអត់ធន់ខ្លះទៅ។
កុំនិយាយរឿងក្តៅក្រហាយច្រើនពេក ខាតពេលផង ខូចចិត្តផង មានបាបទៀត។
បណ្តុះចិត្តស្រឡាញ់ បណ្តេញចិត្តស្អប់ ជីវិតបានសុខស្ងប់ច្រើន។
កុំបណ្តោយឱ្យចិត្តរវើរវាយពេក រៀនកាត់ឱ្យខ្លីខ្លះទៅ ទើបមិនសូវ ស្មុគស្មាញ។
កុំចូលចិត្តជាន់ជើងគេឯងពេក ក្រែងឈរជើងមិនបានយូរ។
បើសរសើរ សរសើរឱ្យគេឮគ្រប់គ្នា បើបន្ទោស រកកន្លែងណាស្ងាត់។
ជីវិតមានជួប មានព្រាត់ ជារឿងធម្មតា កុំកើតទុក្ខពេក។
បើជីវិតមានរឿង១០០ឱ្យអ្នកយំ អ្នកមានហេតុផល១០០០សម្រាប់ញញឹម រួចបន្តដំណើរទៅមុខទៀត។
កុំយកកំហឹងជាម្ចាស់ ត្រូវធ្វើជាម្ចាស់កំហឹងវិញ។
កំហឹងបំផ្លាញសេចក្តីសុខ របស់អ្នកមុនគេ។
កុំបង្អាប់គេ ហើយលើកខ្លួនឯង គេស្អប់។
ហួងហែងច្រើន ទុក្ខក៏ច្រើន។
កុំមានះពេក ចេះស្តាប់គេផង។
និយាយល្អពីគេឱ្យច្រើនជាង និយាយអួតពីខ្លួនឯង។
ទម្លាប់រំលឹកអំពើល្អ ដែលអ្នកបានធ្វើ។
ភ្លើងតែងក្តៅ ជីវិតតែងមានបញ្ហា ជារឿងធម្មតា។
ល្អយ៉ាងណា ក៏នៅមានអ្នកទើសដែរ។
មានសត្រូវក្នុងចិត្តដូចមាន ខ្សាច់ក្នុងភ្នែក។
យឺតចុះ តែកុំបោះបង់ចោល។
មានថ្ងៃ មានយប់ ជីវិតតែងមានល្អ មានអាក្រក់ ជារឿងធម្មតា។
កំហឹងជាកែវពង្រីកធ្វើឱ្យ រឿងតូចក្លាយជារឿងធំ។
បើចង់ចាប់កំហុសមនុស្ស អ្នកនឹងរកបានដោយងាយ។
នរណាក៏មិនចូលចិត្តពាក្យស្តីបន្ទោសដែរ កុំចូលចិត្តស្ដីថាឱ្យគេពេក។
បើខឹង ឱ្យឆាប់បាត់ បើខ្សត់ ឱ្យខំរក។
ចង់ដឹងចរិតពិតរបស់មនុស្ស ចាំមើលពេលមានអំណាចក្នុងដៃ។
ភាពជោគជ័យកំពុងទន្ទឹងរង់ចាំ អ្នកតស៊ូព្យាយាមទាំងឡាយ។
អ្នកបោះបង់ អ្នករត់ចោលទាំងឡាយ មិនបានឈ្មោះក្នុងបញ្ជីទទួលជ័យលាភីទេ។
កុហកគេបានម្តងពីរដង តែមិនអាចកុហកគេរហូតបានទេ។
អត់ទោសដល់អ្នកដទៃ នាំសុខសិរីដល់ខ្លួនអ្នក។
ដាំពូជណាបានផលហ្នឹង ត្រឡប់មកវិញ។
សាងល្អពីក្មេងវ័យនាំ លាភជ័យក្នុងជិវិត។
ពេលខឹង កុំអាលនិយាយ ចាំត្រជាក់ចិត្តសិន សឹមនិយាយ ក៏មិនទាន់ហួសពេលដែរ។
សូមកុំផ្ញើសេចក្តីសុខរបស់អ្នក នៅលើបបូរមាត់អ្នកដទៃឡើយ។
ខឹងហើយគុំទុក ដូចដេកឱបភ្លើង អ្នកក្តៅជាងគេគឺខ្លួនឯង។
កុំពេបជ្រាយពេលឃើញគេខុស មនុស្សគ្រប់គ្នាសុទ្ធតែមាន ការខ្វះខាតរៀងៗខ្លួន។
អ្នកហ៊ានទទួលកំហុស នឹងបានភ្លឺស្វាងដូចព្រះចន្ទ រួចផុតពីពពក។
ការបារម្ភហួសហេតុ នាំទុក្ខមកដាក់ខ្លួន។
កំហឹងមួយភ្លែត កំហុសមួយជីវិត។
ខឹងគេ កើតទុក្ខតែខ្លួនឯង។
ដរាបណានៅមានជីវិត កុំទាន់អស់សង្ឃឹម។
Post a Comment